អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សកម្មភាពអាជ្ញាធរស្រុក បិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្តជាបណ្តោះអាសន្នក្នុងខេត្តក្រចេះ

យោងតាមបទបញ្ជាលេខ០២បប និងសេចក្ដីសម្រេចលេខ៣៩សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ពង្រឹងការអនុវត្តឲ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ក្នុងការការពារសុវត្ថិភាព សុខភាព និងអាយុជីវិតរបស់ប្រជាជន ហើយសូមរក្សានូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕
ពីមន្ទីរព័ត៌មានខេត្តក្រចេះ

Loading