អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ព្រឹកមិញនេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង។
ខ្ញុំបាទសូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាបថា៖ កាលពីល្ងាចម្សិលមិញនេះ សម្តេចពិជ័យសេនា អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ រដ្ឋលេខាធិការក្រសួងកាពារជាតិ ឯកឧត្តម ប៊ុន លើត និងឯកឧត្តម យន្ត មីន លោកជំទាវមិថុនា ភូថង អភិបាលខេត្ត បាមចុះទៅពិនិត្យទីតាំងគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៥ម៉ែត្រ លើផ្ទៃដី២០០ហិចតា ក្នុងបរិវេណនោះក៍មានសាងសង់ពុទ្ធបដិមាដ៍ធំមួយ រម្មនីយ៍ដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ សារមន្ទីរ សាសនា និងទីធ្លាសម្រាប់ចតរថយន្តផងដែរ នេះបើយោងតាមប្រសាសន៍របស់សម្តេចថ្លែងក្នុងពិធីប្រកាសអនុគណៈកម្មការនៅព្រឹកមិញនេះ។ចំពោះគម្រោងចំណាយសម្តេចថាមិនទាន់អាចឆ្លើយបានថានឹងត្រូវចំណាយអស់ប៉ុន្មាននោះទេ ។សម្តេចមានប្រសាសន៍បន្តថានឹងចាប់ផ្តើមក្រុងពាលី បុកគ្រឹះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះហើយ។

Loading