អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អាជ្ញាធរ គ្រោង សង់ស្ពាន អាកាស ថ្មើរជើង ប្រមាណ២៥ទៀត នៅក្នុង រាជធានី ភ្នំពេញ

រដ្ឋបាល រាជធានី ភ្នំពេញ គ្រោង នឹង ធ្វើការ ស្ថាបនា ស្ពាន អាកាស ថ្មើរជើង ចំនួន២៥ទីតាំង ទៀត ដើម្បី សម្រួលការ កកស្ទះ ចរាចរណ៍ និង កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ជូន ប្រជាពលរដ្ឋ។ នេះ បើ តាម ការ បញ្ជាក់ របស់ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ក្នុង ពេល ចុះ ពិនិត្យ ការ រដ្ឋា នស្ថាបនា ស្ពាន អាកាស ថ្មើរជើង ផ្សារដើមគរ នៅ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

លោក ឃួង ស្រេង បាន បញ្ជាក់ ថា សម្រាប់ ភ្នំពេញ របស់ យើង មកដល់ពេលនេះ ទាំង អ្នក ស្នាក់អាស្រ័យ ទាំង អ្នក ស្នាក់នៅ អចិន្ត្រៃយ៍ មាន ចំនួន ប្រមាណ ជាង បី លាន នាក់ ដែល តម្រូវឲ្យ រដ្ឋបាល រាជធានី ភ្នំពេញ យើង ធ្វើការ អភិវឌ្ឍ ហេ ដ្ឋា រចនា សម្ព័ន្ធ ផ្សេង ៗ ទាំង ការ កសាង ផ្លូវ លូ ជាមួយនឹង ការ កសាង ស្ពាន អាកាស ក្រោម ដី លើ ដី និង ស្ពាន អា កាស ថ្មើ ជើង ជាដើម ដើម្បី រំដោះ ចរាចរណ៍ ក្នុង រាជធានី ភ្នំពេញ ។ ជាក់ស្ដែង សម្រាប់ ពេលនេះ រដ្ឋបាល រាជធានី ភ្នំពេញ បាន និង កំពុង ស្ថាបនា ស្ពាន អាកាស ថ្មើរ ពីរ កន្លែង បន្ថែម ទៀត នោះ គឺ ស្ពាន អាកាស ថ្មើរជើង ផ្សារដើមគរ និង ស្ពាន អាកាស ថ្មើរជើង នៅ ស្តុ បសន្ធរ ម៉ុ ក។
ជាមួយគ្នា ដើម្បី តម្រូវការ ទៅតាម ការ អភិវឌ្ឍ យ៉ាង ឆាប់រហ័ស របស់ រាជធានី ភ្នំពេញ រដ្ឋបាល រាជធានី ភ្នំពេញ និង កសាង ស្ពាន អា កាស ថ្មើ ជើង ចំនួន២៥ទីតាំង ទៀត នៅក្នុង រាជធានី ភ្នំពេញ ដើម្បី រំដោះ ការ កកស្ទះ និង កាត់បន្ថយ នូវ គ្រោះថ្នាក់ ចរាចរណ៍ ជូន ប្រជាពលរដ្ឋ ។

ពាក់ព័ន្ធ នឹង ស្ពាន អាកាស ថ្មើរជើង ចំនួន២ដែល កំពុង សាងសង់ វិញ បើ តាម ការ បញ្ជាក់ ពី ក្រុមហ៊ុន Space media Co ,Ltd ថា គិត មកដល់ពេលនេះ ការស្ថាបនា ស្ពាន អាកាស ថ្មើរជើង នៅ ផ្សារដើមគរ បានសម្រេច លទ្ធផល ប្រមាណ ជា៩៥ភាគរយ ហើយ គឺ នៅសល់ តែ ការ ក្រាលកម្រាល ថ្មើរជើង ការ សម្អាត ការ តុបតែង ការ តភ្លើង និង ការ លាបថ្នាំ ជាដើម ហើយ ការងារ នេះ នឹង បញ្ចប់ នៅ៣សប្តាហ៍ ទៀត។ ចំណែក ស្ពាន អាកាស ថ្មើរជើង នៅត្រង់ មុខ សាលាបឋមសិក្សា សន្ធរ ម៉ុ ក ត្រូវ សាង់ សង់ នៅ លើ ចំណុច ផ្លូវ ប្រសព្វ ទាំង៤ទិស គឺ សាងសង់ កាត់ទទឹង ផ្លូវ ម៉ៅសេទុង២ខ្សែ និង កាត់ទទឹង ផ្លូវ កម្ពុជាក្រោម ២ខ្សែ ដើម្បី បង្ក លក្ខណៈ ងាយស្រួល ដល់ សិស្សានុសិស្ស បាន ឆ្លងកាត់ ស្ពាន នេះ ដោយ សុវត្ថិភាព ទោះ ពួក គេ មក ពី ទិស ខាងណា ក៏ដោយ។
គួរ បញ្ជាក់ ថា មកដល់ពេលនេះ រាជធានី ភ្នំពេញ មាន ស្ពាន អាកាស ថ្មើរជើង ចំនួន៣កន្លែង ហើយ ក្នុង នោះ រួមមាន នៅ តំបន់ ជម្ពូ វ័ន្ត ខណ្ឌ ពោធិ៍សែនជ័យ មាន ចំនួន២កន្លែង និង នៅ តំបន់ ភ្លើងស្តុប នាងគង្ហីង មាន ចំនួន១កន្លែង ៕