អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សិក្ខាសាលា​ឆ្នាំ​២០២២

សារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា ថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២២

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានស្តីពី “សារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា” រយៈពេល​២ថ្ងៃ នៅ​ថ្ងៃទី​​ ០២-០៣ ខែ​មីនា​ ឆ្នាំ​២០២២ ដែលមានវាគ្មិនកិត្តិយសចូលរួម៖

  1. ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើបទបង្ហាញស្តីពី “ដំណើរការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា”
  2. ឯកឧត្តម ឱម ច័ន្ទតារ៉ា ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញធ្វើបទបង្ហាញស្តីពី “ចែករំលែកបទពិសោធន៍លើវិស័យព័ត៌មាន”
  3. លោក ស៊ុន សុវីន ទីប្រឹក្សាអង្គភាព អញ្ជើញធ្វើបទបង្ហាញស្តីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន”
  4. ឯកឧត្តម មឿន ឈានណារិទ្ធ សាស្រ្តាចារ្យផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា អញ្ជើញធ្វើបទបង្ហាញស្តីពី “វិធីសាស្រ្តសរសេរ និងរាយការណ៍ព័ត៌មាន”
  5. លោក បឿន វិបុល មន្រ្តីទទួលព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពី “ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា”
សិក្ខាសាលា ស្ដីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចក្នុងវិស័យព័ត៌មាន ថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២

នៅថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ច ក្នុងវិស័យព័ត៌មាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធ មកពីខេត្ត ចំនួន ៤ គឺ ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ៕

សិក្ខាសាលា ស្ដីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចក្នុងវិស័យព័ត៌មាន ថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២

នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបើកសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធ មកពីខេត្ត ចំនួន ៦គឺ ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ៕

ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ផៃ សុីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើបទបង្ហាញស្តីពី៖

  • ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន (នៅមូលដ្ឋាន)
  • ការប្រាស្រ័យឆ្លើយឆ្លងក្នុងគ្រា ដែលមានវិបត្តិ ក្នុងអង្គសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

  • ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្វើបទឧទ្ទេសនាមស្ដីពី “កិច្ចការនាំពាក្យប្រកបដោយប្រសិទ្ធភាព”
  • ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើបទឧទ្ទេសនាមស្ដីពី “សេចក្ដីព្រៀងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន” ក្នុងអង្គសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ត្រូវបានបិទបញ្ចប់នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនរួមនឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈភិបាលខេត្តកណ្ដាល។ សិក្ខាសាលាដែលមានគោលបំណងស្នូលជម្រុញព័ត៌មានរដ្ឋឲ្យខិតជិតប្រជាពលរដ្ឋតាមរយ:អ្នកនាំពាក្យនៅថ្នាក់ក្រោមជាតិ សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាស ដ៏ល្អប្រសើរ ដោយមាន ការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ យ៉ាង ខ្ជាប់ខ្ជួន និងការសួរឆ្លើយឆ្លង ជជែកដេញដោល យ៉ាងផុល ផុសពីសំណាក់សិក្ខាកាមប្រមាណ ២៥០ នាក់ ជាមន្រ្ដីអ្នកនាំពាក្យសាលារាជធានីខេត្ត (អភិបាលរងរាធធានីខេត្ត នាយករដ្ឋបាល ឬនាយកទីចាត់ការ) មន្រ្ដីព័ត៌មាន (មន្ទីរព័ត៌មាន) ក៏ដូចជា មន្ទីរ អង្គភាពវិស័យជំនាញ ជុំវិញរដ្ឋបាលរាជធានី ខេត្ត ចំនួន ៦ រួមមាន ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ ក្រោមបទឧទ្ទិសនាម ប្រកបដោយ ខ្លឹមសារ ពីសំណាក់ វាគ្មិនរួមមាន ៖

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

  • បទឧទ្ទិសនាមស្តីពី៖ ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន (នៅមូលដ្ឋាន) និងការប្រាស្រ័យឆ្លើយឆ្លងក្នុងគ្រា ដែលមានវិបត្តិ
  • បទឧទ្ទិសនាមស្ដីពី ៖ ការិយាល័យ ព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន នៅថ្នាក់ មូលដ្ឋាន

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន

  • បទឧទ្ទិសនាមស្ដីពី ៖ កិច្ចការនាំពាក្យប្រកបដោយប្រសិទ្ធភាពខ្ពស់

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

  • បទឧទ្ទិសនាមស្ដីពី ៖ ដំណើរការសេចក្ដីព្រៀងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន