អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រវត្តិរូបសង្ខេប ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ជាអតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន និងធ្លាប់មានបទពិសោធក្នុងអាជីពវិជ្ជាជីវៈសារព័ត៌មានរយៈពេល ៣០ឆ្នាំ។ ជាក់ស្តែងឯកឧត្តមគឺជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា CCJ (រយៈពេល៧ឆ្នាំ) អតីតនិពន្ធនាយកនៃស្ថានីយទូរទស្សន៍ភីអិនអិន PNN (រយៈពេល៨ឆ្នាំ) និពន្ធនាយកវិទ្យុបារាំង RFI ខេមរភាសា(រយៈពេល១១ឆ្នាំ) និងជាអ្នកសារព័ត៌មាន និងជាសហនិពន្ធនាយកកាសែតបារាំងកាំបូដស័រ Cambodge Soir Newspapers (រយៈពេល១០ឆ្នាំ)។

ឯកឧត្តម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រ និងសង្គមសាស្ត្រ​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រ​អ្សរសាស្ត្របារាំង និងសារព័ត៌មាននៅវិទ្យាស្ថានភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានទៅធ្វើកម្មសិក្សា​បន្ត​ផ្នែក​សារព័ត៌មាននៅ​សាលាកាសែតជាន់ខ្ពស់នៅប្រទេសបារាំង( Ecole Superieure de Journalisme de Lille, France) ។

ឯកឧត្តមរៀបការនិងមានប្រុត្រីចំនួនពីររូប៕