អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ: បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត នាយករងព្រលានយន្តហោះសៀមរាប បញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់បានចូលរួម ។ ក្នុងកិច្ចប្រជុំនោះ មានរបៀបវារ:ចំនួន ៣ យកមកធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយ និងដាក់ចេញក្នុងទិសដៅផែនការសកម្មភាព របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ក្នុងខេត្ត ក្នុងនោះមានដូចជា÷
១- ការងារគ្រប់គ្រងប្រជាពលរដ្ឋចំណូល និងចំណាកស្រុក:
– ការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៤៦៩សជណថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដី ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំអោយចំណាកស្រុកឆ្លងឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។
– របាយការណ៍របស់ប្រធានក្រុមការងារទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ។
– មតិចូលរួមរបស់សមាជិក សមាជិកា និងអនុសាសន៍របស់ប្រធានអង្គប្រជុំ ។
២ – ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ទូទៅក្នុងខេត្តសៀមរាប:
– របាយការណ៍របស់ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង- ស្រុកទាំង១២ ។
– របាយការណ៍របស់ស្នងការនគរបាលខេត្ត ។
– របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
– មតិចូលរួមរបស់សមាជិក សមាជិកា និងអនុសាសន៍របស់ប្រធានអង្គប្រជុំ ។
៣ – បញ្ហាផ្សេងៗ
* មតិបូកសរុប និងបិទកិច្ចប្រជុំដោយឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕