អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំងដាក់ចេញផែនការសកម្ម ភាព ចុះអប់រំផ្សព្វផ្សាយដល់ក្រុងស្រុកគោលដៅ

កំពង់ឆ្នាំង៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការសកម្មភាព ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស។

ផែនការសកម្មភាពនេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលពាក់ព័ន្ធ មន្ត្រីសមត្ថកិច្ច និង អាជ្ញាធរផងដែរ ៕

Loading