អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពិធី បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្ត កំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម មាស.សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ខាន់ វណ្ណះ អគ្គាធិការ
ព្រមទាំង ប្រតិភូ អមដំណើរ
បានអញ្ជើញជាអធិបតីភាព ក្នុង ពិធី បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លាង.សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និង លោក ស៊ិន វិរ: ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ។

ឯកឧត្តម.មាស.សាវឿន ទទួលបន្ទុកការអនុវត្តយុទ្ធនាការនៅសាលាដំបូងខេត្តកំពង់ធំ តំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌.បានប្រកាសបើកនូវកិច្ចប្រជុំ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង” នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។

លោក ស៊ិន.វិរ: ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្តែងនូវកិច្ច ស្វាមគន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបាន យកចិត្តទុកដាក់បង្កើតគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿង ក្នុងគោលបំណងពន្លឿសេវា យុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងបញ្ជៀសការរាំងស្ទះសំណុំរឿង ដែលមិនបានចាត់ការ និងដោះស្រាយ មួយរយះកាលកន្លងមក ធ្វើឲ្យសំណុំរឿងកកស្ទះ នៅតាមបណ្តាសាលាដំបូង និងតាម អង្គភាព មន្រ្តីនគរបាលយុត្តិធម៌ ។

លោក លាង សួគ៌ ប្រធានសាលា ដំបូងខេត្តកំពង់ធំ បានសម្តែងនូវក្តីសោមមនស្សរីករាយ និងជាកិត្តិយស់ ដែលឯកឧត្តម និងប្រតិភូអមដំណើរ បានអញ្ជើញក្នុងពិធីបើកប្រកាស
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីផ្តល់និងចែករំលែកនូវចំណេះដឹង ដល់មន្រ្តីអនុវត្តការងារ និតិវិធីច្បាប់ ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងបានផ្តាំផ្ញើរឲ្យមន្រ្តីទាំងអស់ យកចិត្តទុកដាក់ អនុវត្តការងារ។
ឯកឧត្ដម.ខាន់ វណ្ណៈ អនុប្រធាន ក្រុម ការងារ.បាន មាន ប្រសាសន៍ ថា ចៅក្រម ព្រះរាជ អាជ្ញា.ក្រឡាបញ្ជី និងក្រុមលេខាធិការដ្ឋាន ទាំងអស់ ត្រូវ ដោះស្រាយ លឿន និងយុត្តិធម៌ ហាមដាច់ខាត សកម្មភាព ត្រីងៀត ឆ្លៀត ពង ក្នុង យុទ្ធនាការ ដោះស្រាយ ការកកស្ទះ សំណុំរឿង ផ្តល់ ទំនុក ចិត្ត ដល់បងប្អូន ប្រជា ពលរដ្ឋ ឲ្យបាន ឆាប់រហ័ស។

ឯកឧត្តម មាស សាវឿន បានកោតសតសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សហការ ជា មួយ អង្គភាព និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង ការ
អនុវត្តការងារ របស់ សាលាដំបូង ខេត្ត កំពង់ធំ.និងបានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដោះស្រាយដល់បញ្ហាកកស្ទះ សំណុំរឿងនៅតុលាការខេត្តកំពង់ធំ ក្រសួងយុត្តិធម៌ និងជ្រោមជ្រែង គាំទ្រនូវសកម្មភាពការងារ ទាំងកំលាំងចិត្ត កំលាំងកាយ និង ជួយផ្នែកបច្ចេកទេស សម្រាប់លោកចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងក្រឡាបញ្ជី ដើម្បីដោះស្រាយបញ្ហាប្រឈមផងដែរ។