អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយវិវាទដីធ្លីនៅស្រុកគិរីសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយវិវាទដីធ្លីនៅស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

ការដឹកនាំកិច្ចប្រជុំដោះស្រាយជម្លោះដីធ្លីដោយផ្ទាល់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទំនងជាធ្វើឡើងបន្ទាប់ពីអភិបាលខេត្ត កោះកុង លោកជំទាវ មិថុនា ភូ ថង បាន ថ្លែងថា រដ្ឋបាល ខេត្ត មិន មាន សិទ្ធិ សម្រេច ក្នុង ការ ដោះស្រាយ ទំនាស់ ដីធ្លី រវាង ពលរដ្ឋ និង គម្រោង វិ និ យោ គធំៗ នោះ ឡើយ។

គួរបញ្ជាក់ថា វិវាទ ដីធ្លី រវាងពលរដ្ឋ ២៥១គ្រួសារ ក្នុង ឃុំ កោះស្ដេច ឃុំ ភ្ញីមាស និង ឃុំ ព្រែកខ្សាច់ ក្នុង ស្រុក គិរីសាគរ ជាមួយ ក្រុមហ៊ុន ចិន ញូ ញៀន ឌឹវើ លុប មែន គ្រុប (Union Development Group ) ឬ UDG បានអូស បន្លាយ អស់ រយៈពេល ជាង ១០ឆ្នាំ មក ហើយ ។ កាលពីចុងខែកក្កដាកន្លងទៅ តំណាងអ្នកភូមិ ជិត១០០នាក់ បាន នាំគ្នា បោះតង់ ដេក មុខ សាលាខេត្ត កោះកុង ដើម្បី រង់ចាំដំណោះស្រាយដីធ្លីពីអាជ្ញាធរខេត្ត។

នាពេលកន្លទៅដែរ ពលរដ្ឋ មួយ ក្រុម ទៀត ដែល អះអាង ថា តំណាងឲ្យ អ្នកភូមិ១២៨គ្រួសារ ស្ថិត ក្នុង ឃុំ តានូន ស្រុក បុទុមសាគរ ក៏បាន នាំគ្នា ឡើង មក ស្នាក់នៅ វត្ត សាមគ្គី រង្សី ដើម្បី ស្វែង រកដំណោះស្រាយ ពី ក្រសួង រៀបចំ ដែនដី និង សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង ជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុន UDG នេះ ផង ដែរ៕