អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យ និង សួរសុខទុក្ខនាំយកអំណោយជូនកងកម្លាំង ចម្រុះប្រចាំគោលដៅ ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ

មណ្ឌលគីរី: នៅព្រឹកថ្ងៃ អាទិត្យ ទី ១២ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានចុះត្រួតពិនិត្យ និង សាកសួរសុខទុក្ខនាំយកអំណោយជូនដល់កងកម្លាំងសមត្ថកិច្ច ចម្រុះនិង មន្ត្រីចត្តាឡីស័ក ដែលឈរជើងអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលក្នុងការធ្វើចរាចរឆ្លងកាត់រាជធានី ខេត្ត ដើម្បីទប់ស្កាត់ ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនៃស្នងការដ្ឋានខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅចំនុចប៉ុស្ដ៍ឆ្នែង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ព្រំប្រទល់ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យ សួរសុខទុក្ខ នេះ ឯកឧត្តមបានឧបត្ថម្ភនូវអំណោយ ទឹកសុទ្ទ មី ត្រីខ អង្ករ ម៉ាសពាក់មុខ និងអាល់កុលលាងដៃ និងថវិកាចំនួន១.៥០០. ០០០រៀល ជូនដល់ក្រុមការងារ