អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដម កែន សត្ថា អភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ អភិបាលរងខេត្ត គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ ចំនួន៣៦នាក់ ក្នុងចំណោម៣ភូមិ របស់សង្កាត់ព្រៃធំ ក្រុងកែប

ព្រឹកថ្ងៃអង្គារ៍ ៧កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ អភិបាលរងខេត្ត គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ ចំនួន៣៦នាក់ ក្នុងចំណោម៣ភូមិ របស់សង្កាត់ព្រៃធំ ក្រុងកែប ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញេីនឹងផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច របស់ខ្លួន ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមគោលដៅនឹងមូលដ្ឋានរបស់ខ្លួន មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនឹងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមសារអប់រំ នឹងណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ ក្រម៉ា១ ថវិកា១០.០០០រៀល និងម៉ាស់៤ប្រអប់ អាល់កុល១០លីត្រ ក្នុងមួយភូមិៗ សម្រាប់ការងារក្នុងមូលដ្ឋានរបស់ខ្លួន ពិធីខាងលេីនេះប្រព្រឹត្តទៅនៅសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕

Loading