អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា អញ្ជើញធ្វើបទបង្ហាញ ស្តីពី «ទំនាក់ទំនងសាធារណៈ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាង ២០០នាក់

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញធ្វើបទបង្ហាញ ស្តីពី «ទំនាក់ទំនងសាធារណៈ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួនជាង ២០០នាក់។ នេះគឺជាលើកទី៣ ដែលឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអញ្ជើញទៅធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ៕