អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវិមានសន្តិភាព គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សា ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានធ្វើបទបង្ហាញ និងបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ នូវចម្ងល់ ក៏ដូចជាបញ្ហាមួយចំនួន ដែលបានលើកឡើងដោយតំណាងគណបក្សនយោបាយទាំងអស់ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានទទួលយកនូវសំណូមពរ ក៏ដូចជាមតិយោបល់នានាក្នុងន័យស្ថាបនាកែលម្អរ ដើម្បីពង្រឹងវិស័យផែនការ និងស្ថិតិជាតិ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។