អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ព្រឹកថ្ងៃទី ២៣/ខែ មីនា ឆ្នាំ២០២០ សារអំពាវនាវរបស់ឯ/ឧវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពី

ពេលប្រជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃ នៅសាធារណរដ្ឋកូរ៉េ កំពុងនាំគ្នា
ត្រឡប់មកស្រុកកំណើតវិញ ឯ/ឧវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពី បានផ្ញើសារអំពាវនាវ
ដល់បងប្អូនប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេសទាំងអស់ កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ប្រសិនជាអ្នកស្រឡាញ់គ្រួសារអ្នក ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃតាមការណែនាំរបស់ផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19) ក្នុងគ្រួសារ និងក្នុងសហគមន៍ជាតិយើង។
សារបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍តាមវិធានការអនាម័យទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។
ឯ/ឧ វ៉ី សំណាង បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានចូលរួមទប់ស្កាត់ការចម្លងមេរោគនេះ តាមរយៈស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ កូរ៉េ ហើយណែនាំឱ្យពួកគាត់
អនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ។
ឯ/ឧ បានអំពាវនាវទៅកាន់អ្នកទើបត្រឡប់មកពីថៃ ពីកូរ៉េ ត្រូវតាមដានសុខភាពរបស់ខ្លួន បើមានអ្វីខុសប្រក្រតី ឬមានរោគសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺបង្កដោយមេរោគកូវីដ១៩ សូមប្រញាប់ទាក់ទងទៅកាន់ក្រុមគ្រូពេទ្យ ឬរាយការណ៍តាមលេខទូរស័ព្ទ ១១៥។
សារអំពាវនាវ នូវដោយទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអនុវត្តន៍វិធាន និងដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាលដាលមេរោគកូវីដ១៩នៅ
ក្នុងសហគមន៍ ឬនៅក្នុងភូមិឋានដែលខ្លួនរស់នៅ៕