អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដម កែន សត្ថា អភិបាលខេត្ត នឹងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់ខេត្ត

នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះ
ឯកឧត្ដម កែន សត្ថា អភិបាលខេត្ត នឹងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុងបានញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារភូមិចំនួន១៣នាក់ និងបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចំនួន២៤គ្រួសារ។

ក្នុងពិធីសំណេះសំណាល នេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៍បានណែនាំក្រេីនរំលឹកដល់បងប្អូនប្រជាការពារទាំងអស់ ទោះបីជាបងប្អូនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនជាដៃគូសហការដែលមិនអាចខ្វះបានជាមួយ កំលាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋាន រួមទាំងត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិ ឃុំ ដែលបងប្អូនរស់នៅ ដើម្បីភូមិឃុំយើងមានសុវត្តិភាព និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារក្សាអនាម័យឲ្យបានជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩។

ជាចុងក្រោយ ឯកឧត្ដម ក៏បានឧបត្ថម្ភជូនប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ៗ ទទួលបាន សម្លៀកបំពាក់០១កំផ្លេរ វិទ្យុទាក់ទង០១ ក្រម៉ា០១ ថវិកា ២០០០០រៀល និងម៉ាស០៤ប្រអប់ ក្នុងមួយភូមិ ដោយឡែកបងប្អូនប្រជាពលរដ្ឋជួបការលំបាកទាំង២៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូ ឃីតមួយកញ្ចប់ ថវិកា២០០០០រៀល ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប៕